
គោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នាពីរលើកក្នុងរយៈពេលតែ១ម៉ោង ដែលបណ្តាលឲ្យឪពុកម្តាយរបស់លោក បានស្លាប់បាត់បង់ជីវិត ចំណែករូបលោកនិងភរិយាបានរងរបួស។
តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង ៨ៈ៤០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ មានរថយន្តកូរ៉េ ចំណុះមួយតោនកន្លះមួយគ្រឿង បានបុកឪពុកម្តាយក្មេករបស់តួន ម៉ាន់សូត អាប់ឌុលឡោះ ស្លាប់ភ្លាមៗនៅកន្លែង តាមដងផ្លូវក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
លុះមួយម៉ោងក្រោយ គឺនៅម៉ោង ៩ៈ៥០នាទី តួន ម៉ាន់សូត អាប់ឌុលឡោះ និងក្រុមគ្រួសារ រួមនិងរថយន្តសង្គ្រោះបានមកដឹកសពឪពុកម្តាយ ក៏ជួបគ្រោះអកុសលមួយទៀត គ្រាដែលពួកគាត់កំពុងលើកសពដាក់លើរថយន្តរៀបចំដឹកទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿង បានជ្រុលទៅបុករថយន្តរបស់គាត់ និងរថយន្តពេទ្យដឹកសព បណ្តាលឲ្យរូបលោក និងភរិយា និងមន្ត្រីពេទ្យ បានរងរបួសធ្ងន់។
0 comments:
Post a Comment